​​
​ពិតជាមានជំនាញម៉ែន មួយយប់បាន៥គ្រឿង
ដោយ - Sun,31 March 2019 (Time 10:42 AM)

ភ្នំពេញ: ចោរមួយក្រុមបានចេញធ្វើសកម្មភាព គាស់ទ្វារផ្ទះជួល ចូលលួចម៉ូតូអស់ចំនួន៥គ្រឿងកាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩កន្លង​ទៅ​នេះ​ ។

តែហាក់មិនរំខានដល់លោក​ ម៉េង​ វិមាន​តារា​ អធិការ​ខណ្ឌ​មានជ័យ​ដែល​ទើប​ឡេីង​ថ្មី​ថ្មោង​ និងលោកមេប៉ុស្តិ៍បឹងទំពុនទី១ទ្បើយ ហេតុការណ៍​ នេះកេីតឡេីងនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយដោះស្រាយ តែមិនទាន់មានការឆ្លើយតប ឬចំណាត់ការយ៉ាងណាទេ។

គួរំលឹកដែរថា​ គេសង្កេតឃើញក្នុងសង្កាត់បឹងទំពុនទី១ ហាក់បីដូចជាសម្បូរចោរលួចមួយរយ:នេះ ក្មេងស្ទាវចេញពីក្លឹបតាមបណ្ដោយផ្លូវ ២១៧ ដេញវាយគ្នាពេញផ្លូវ បង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋសំណូមពរដល់​ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយជំរុញលោកមេប៉ុស្តិ៍បឹងទំពុនទី១ ល្បាតពួនស្ទាក់ក្នុងមូលដ្ឋានផង កុំឲ្យពលរដ្ឋអស់សង្ឃឹម សង្ស័យលោកមេប៉ុស្តិ៍ រវល់ការងារខាងក្រៅច្រើនពេកហើយមើលទៅ ទើបភ្លេចឲ្យមន្ត្រីថ្នាក់ក្រោមចុះល្បាត។

ហើយគេហទំព័រសៀមរាបថ្មីក៏សង្ឃឹមថាលោកមេប៉ុស្តិ៍អាចធ្វើបានដើម្បីប្រជាពលរដ្ឋដើម្បីសង្គមជាតិ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 687 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8356 នាក់
សរុបទាំងអស់​ 293720 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!