​​
​លោក Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហារអ៊ីរ៉ង់
ដោយ - Fri,12 July 2019 (Time 11:45 AM)

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Chinadaily នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រធានាធិបតីអាមេរិចលោកដូណាលត្រាំ បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមីនណេតាន់ យ៉ាហ៊ូអំពីបញ្ហារប្រទេសអ៊ីរ៉ង់។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមេដឹកនាំទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងការជំរុញផលប្រយោជន៍សន្តិសុខជាតិរួមគ្នារួមទាំងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាពមិនល្អរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ ខណះប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួនកំពុងបង្កើនកម្រិតបរិមាណអ៊ុយរ៉ានីញ៉ូមលើសពីដែនកំណត់ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ បន្ទាប់ពីការចាកចេញជាឯកតោភាគីរបស់ក្រុងវ៉ាស៊ីនតោនពីកតិកាសញ្ញានេះកាលពីជាងមួយឆ្នាំមុន។

អ៊ីរ៉ង់បាននិយាយមុននេះថាអឺរ៉ុបបានបរាជ័យក្នុងការចាត់វិធានការ "ជាក់ស្តែង" ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ចរបស់អ៊ីរ៉ង់នៅក្រោមកិច្ចព្រមព្រៀងនេះ។

ណេតាន់យ៉ាហ៊ូដែលជាគូប្រជែង នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានជំរុញឱ្យមេដឹកនាំអ៊ឺរ៉ុបដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដោយចោទប្រកាន់ថាការបង្កើនអ៊ុយរ៉ានីញ៉ូមនេះគឺដើម្បីផលិត "អាវុធនុយក្លេអ៊ែរ" ៕
ស.ស.អ.ក

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 701 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8370 នាក់
សរុបទាំងអស់​ 293734 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!