​​
​ចក្រភពអង់គ្លេស មិនមានលុបចោលការកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ
ដោយ - Tue,16 July 2019 (Time 11:17 AM)

ចក្រភពអង់គ្លេស ៖ មិនមានលុបចោលការកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៩ នេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Jeremy Hunt បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ «មិនមានការលុបចោលនៅឡើយទេ»។

លោក Jeremy បានថ្លែង នៅមុនការពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបនានាចូលមកដល់នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលនៅក្នុងការប្រជុំនេះ ពួកគេគ្រោងនឹងពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់។

ការលើកឡើងទាំងនេះបានធ្វើឡើង បន្ទាប់ពីមានការបែកធ្លាយសាររបស់អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកលោក Kim Darroch ដែលរិះគន់កប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំមុន។ លោក Darroch បានសរសេរថា ការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់រដ្ឋបាលលោក Trump គឺជាការបំផ្លាញបែបការទូត ប្រឆាំងនឹងលោកអតីតប្រធានាធិបតី Barack Obama៕
ស.ស.អ.ក

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 695 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8364 នាក់
សរុបទាំងអស់​ 293728 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!