​​
​ស្មានតែកាប់ប្លន់គេហើយ រត់រួចក៍អី បានជាខំប្រឹងម្លេះលោកព្រះ
ដោយ - Tue,16 July 2019 (Time 11:25 AM)

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានសមត្ថកិច្ច ​នគរបាលខេត្តតាកែវ ស្រាវ ជ្រាវ នឹងចាប់ខ្លួនក្រោយពេលធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ នៅស្រុកត្រាំកក់។
ការចុះចាប់ខ្លួននេះ បានធ្វើឡើងនៅ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ១១និង០០នាទី និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ តន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស កាប់ប្លន់យកម៉ូតូ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២៤ និង៣០នាទីយប់ នៅចំណុចភូមិត្រពាំងឈូក ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ចំណែកឯបក្ខពួក ៣ នាក់ទៀតរត់គេចខ្លួន ។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា នៅវេលាកើតហេតុខាងលើខ្លួនរួម និងបក្ខពួក០៣នាក់ទៀតមានទី១ឈ្មោះ ធី ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅឃុំបឹងត្រាញ់ខាងត្បួង ស្រុក សំរោង ខេត្ត តាកែវ (ជាអ្នកបើកម៉ូតូជនរងគ្រោះរត់គេចខ្លួន)
ទី២-ឈ្មោះ នេត ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅឃុំ ពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ(កំពុងរត់គេចខ្លួន) និងទី៣-ឈ្មោះ ផាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅឃុំ ពោធិ៍អង្រ្កង ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ ជាជនដៃដល់(កំពុងរត់គេចខ្លួន) បានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង កាប់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ គ្មានផ្លាកលេខ ពីជនរងគ្រោះឈ្មោះ ឆាយ ដេត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលេចស្វាយ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលឱ្យជនរងគ្រោះរងរបួសត្រង់ខ្នងចំនួន០២ដាវ ដេរ០៦ថ្នេរ ។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវស្វែងរកចាប់ខ្លួនបក្ខពួកចំនួន០៣នាក់ដែលរត់គេចខ្លួន ។ដោយបងខន

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 684 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8353 នាក់
សរុបទាំងអស់​ 293717 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!