​​
​កំណើនសេដ្ឋកិច្ចចិន ធ្លាក់ចុះដល់អត្រាទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣០ឆ្នាំចុងក្រោយនេះ
ដោយ - Tue,16 July 2019 (Time 11:58 AM)

ប៉េកាំង ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Guardian កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ប្រទេស ចិនបានចុះផ្សាយ តួលេខប្រចាំត្រីមាសទីពីរ នៅថ្ងៃច័ន្ទទី១៥ ខែកក្កដា ដែលបង្ហាញថា សេដ្ឋកិច្ចរបស់ខ្លួន បានធ្លាក់ថយចុះមកមកត្រឹម ៦,២ភាគរយ ដែលអត្រានេះ បានធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយនេះ ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរគឺ ចិន និងសហរដ្ឋអាមេរិក។

កំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី ២ របស់ មហាយក្សចិន គឺជាកំណើន យឺតបំផុតរបស់ប្រទេសនេះ គិតចាប់ ពី១៩៩២មក ដែលកាលនោះ មានកំណើនស្មើនឹង ៦,៣ភាគរយ ។
បន្ថែមពីនេះអ្នកជំនាញសេដ្ឋកិច្ច លោក Tom Rafferty បានថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន គឺជាបញ្ហារចម្បងមួយ ដែលបណ្តាលឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ។ លោក បានពន្យល់ថា ដោយសារតែប្រទេសទាំងពីរ ពុំទាន់បានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយគ្នាទេនោះ វាបានបង្កឲ្យមានភាពជាប់គាំងដល់ការធ្វើជំនួញនានា។

ពាក់ព័ន្ធនឹងតួលេខថ្មីនេះការិយាល័យស្ថិតិរបស់ចិន បាននិយាយថា សេដ្ឋកិច្ចចិន កំពុងប្រឈមមុខនឹងបញ្ហារស្មុគស្មាញ ជាមួយកំណើននៃភាពមិនច្បាស់លាស់។ ហើយសេដ្ឋកិច្ចរបស់ចិន ក៏កំពុងប្រឈមមុខនឹងឆ្ពោះទៅចំណុចទាបបំផុតទៀតផង៕
ស.ស.អ.ក

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 676 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8345 នាក់
សរុបទាំងអស់​ 293709 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!