​​
​ប្អូនស្រីបង្កើតអាយុ១៤ឆ្នាំម្នាក់ រួមដៃជាមួយសង្សាររបស់ខ្លួនសម្លាប់បងប្រុស ដោយសារបងប្រុសតាមទាន់ពួកគេនៅជាមួយគ្នា
ដោយ - Wed,10 July 2019 (Time 06:29 AM)

ប្រទេសម៉ាឡេស៊ី៖ មានករណីឃាតកម្មមួយរវាងប្អូនស្រីបង្កើត រួមដៃជាមួយមិត្តប្រុសរបស់ខ្លួនសម្លាប់បងប្រុសខ្លួនឯង បានធ្វើឲ្យប្រជាជនម៉ាឡេស៊ីមានការភ្ញាក់ផ្អើល ដោយសារជនល្មើស និងជនរងគ្រោះគឺស្ថិតនៅក្នុងវ័យជំទង់។ ក្មេងស្រីនោះទើបតែមានអាយុ១៤ឆ្នាំ រួមដៃជាមួយមិត្តប្រុសដែលមានអាយុ១៥ឆ្នាំ សម្លាប់បងប្រុសដែលមានអាយុ១៦ឆ្នាំ។


ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគ្រួសាររាយការណ៍ពីការបាត់ខ្លួននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ នៅថ្ងៃអាទិត្យ ទី៧ ប្រទះឃើញសាកសពរបស់ជនរងគ្រោះត្រូវបានជនល្មើសរុំជាមួយថង់ផ្លាស្ទិក នៅខាងក្រោយផ្ទះរបស់អ្នកជិតខាង វេលាម៉ោង ១២:២០នាទីរំលងអាធ្រាត ។

តាមប្រភពបានឲ្យដឹងថា ជនល្មើសទាំងពីរបានសារភាពថាពួកគេបាន យកថង់ផ្លាស្ទិករុំជាប់ នឹងក្បាលរបស់ ជនរងគ្រោះធ្វើឲ្យថប់ដង្ហើម បន្ទាប់មក យកកាំបិតមកអារ.ក និង អា.កដៃ ទាំងពីរតាមក្រោយផ្ទះ ចំណែកឯកាំបិតបានបោះចោលនៅក្រោយផ្ទះ។

ប្រភពបានឲ្យដឹងទៀតថា ហេតុការណ៍នោះកើតឡើង គឺដោយសារបងប្រុស បានរកឃើញទូរស័ព្ទរបស់មិត្តប្រុសប្អូនស្រីដែលបានភ្លេចនៅផ្ទះ។ ត្រូវបានសន្ឋិដ្ឋានថា ក្មេងស្រីនោះបានលួចនាំមិត្តប្រុសរបស់នាងមកផ្ទះ នៅពេលចាកចេញពីផ្ទះ មិត្តប្រុសបានធ្វើឲ្យជ្រុះទូរស័ព្ទ បន្ទាប់មកបងប្រុសបានមក ដល់ផ្ទះ បានឃើញទូរស័ព្ទនោះ រួចក៏ទូរស័ព្ទទៅប្អូនស្រីដើម្បីឲ្យពួកគេទាំងពីរត្រលប់មកផ្ទះយកទូរស័ព្ទទៅវិញ។ នៅពេលដែលពួកគេទាំងពីរមកដល់ ក៏បង្កទៅជាជម្លោះយ៉ាងខ្លាំង ឈានដល់ការសម្លាប់បែបនេះ។
សូមបញ្ជាក់ដែរថា ជនល្មើសទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ទី៧ កន្លងទៅនេះ និងកំពុងស្ថិតនៅក្រោមការឃុំខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 667 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8336 នាក់
សរុបទាំងអស់​ 293700 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!