​​
​បារាំង និងអង់គ្លេស នឹងបញ្ជូនកងទ័ពទៅកាន់ស៊ីរី ប៉ុន្តែអាមេរិកជាអ្នកចេញលុយ
ដោយ - Wed,10 July 2019 (Time 09:46 AM)

បារាំង និងអង់គ្លេស នឹងបញ្ជូនកងទ័ពទៅកាន់ស៊ីរី ប៉ុន្តែអាមេរិកជាអ្នកចេញលុយ

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែកក្កដានេះថា ប្រទេសបារាំង និងអង់គ្លេស នឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសស៊ីរី នៅពេលខាងមុខទៅតាមការស្នើសុំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

ពាក់ព័ន្ធនឹងការបញ្ជូនកងទ័ពបារាំង និងអង់គ្លេសទៅកាន់ស៊ីរីនេះ ប្រទេសទាំងពីរមានលក្ខខណ្ឌអោយអាមេរិកចំណាយថ្លៃបេសកកម្មនេះ ហើយបើអាមេរិកមិនចំណាយទេ បារាំង និងអង់គ្លេសនឹងមិនបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសស៊ីរីទេ ។

តាមគម្រោង ប្រទេសទាំងពីរនឹងបញ្ជូនកងទ័ពរបស់ខ្លួនប្រមាណ១០០០នាក់អោយទៅឈរជើងនៅប្រទេសស៊ីរីជាមួយកងទ័ពអាមេរិកចំនួន២០០០នាក់ ប៉ុន្តែអាមេរិកនឹងដកកងទ័ពរបស់ខ្លួនចេញពី១០ ទៅ១៥%ពីស៊ីរីនៅពេលខាងមុខ ៕ជិន ជំនាញ

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 592 នាក់
ម្សិលមិញ ​ 651 នាក់
សប្តាហ៍នេះ​ 6782 នាក់
សរុបទាំងអស់​ 347824 នាក់

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប

ប្រទះឃើញបុរសម្នាក់ស្លាប់នៅក្នុងទឹកត្រពាំង នៅ្រុកស្វាយទាបដោយសារអ្នកបើកត្រាក់ទ័របើកកិនពីលើ

ក្មេង​ស្រីម្នាក់​​​រអិលជើងចូលទៅក្នុងស្រះទឹកក្បែរផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម

ជម្ងឺលេីសឈាមទៀតហើយ ជនជាតិបារាំងម្នាក់ដេកស្លាប់ ក្នុង ប៊ូទិក ម៉ូ ហាយក្រុងសៀមរាប

ទីតាំងល្បែងហ្គេមបាញ់ត្រីម្ចាស់ឈ្មោះហ៊ាឡាយ កំពុងតែពង្វក់សិស្សសាលាបើកលេងដោយសេរីនៅខណ្ឌដូនពេញ