​​
​ចិនច្រានចោលសំណើទស្សនកិច្ចរបស់នាវាចម្បាំងអាមេរិក ស្របពេលនាវាចិនកំពុង ចល័តទៅតំបន់ក្បែរព្រំដែនទីក្រុងហុងកុង
ដោយ - Tue,20 August 2019 (Time 12:10 PM)

(វ៉ាស៊ីនតោន)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស រ៉យទើ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាចិនបានទាត់ចោលសំណើបំពេញទស្សនកិច្ច របស់នាវាចម្បាំងអាមេរិកពីរគ្រឿងមកកាន់កំពង់ផែទីក្រុងហុងកុង ចំពេលដែលមានសេចក្ដី រាយការណ៍ថា កងទ័ពចិនចាប់ផ្ដើមចល័តទៅកាន់តំបន់ក្បែរព្រំដែននៃទីក្រុងមួយនេះ។
ក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ទៀតថា នាវាទាំងពីរខាងលើមួយជានាវា USS Green Bay ដែលបានដាក់សំណើបំពេញទស្សនកិច្ច មកកាន់កំពង់ផែទីក្រុងហុងកុង នៅចុងខែសីហានេះ រីឯនាវាចម្បាំងបំពាក់មីស៊ីល USS Lake Erie បានដាក់សំណើបំពេញទស្សនកិច្ចនៅក្នុងខែកញ្ញា ខាងមុខនេះ។ ប៉ុន្តែ ក្រុមមន្ត្រីទាំងនេះ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការបដិសេធសំណើពីភាគីចិននោះទេ។
គួរបញ្ជាក់ផងដែរថា ចិនធ្លាប់បានបដិសេធសំណើដូចខាងលើ លើកចុងក្រោយបំផុត សម្រាប់នាវា ចម្បាំង Wasp កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។ ប៉ុន្តែ សំណើបំពេញដំណើរទស្សនកិច្ច របស់នាវាចម្បាំងអាមេរិក USS Green Bay និង USS Lake Erie កើតមានឡើងចំពេល ទីក្រុង ហុងកុងកំពុងជួបភាពចលាចលដោយសារតែបាតុកម្មតវ៉ា ខណៈមានសេចក្ដីរាយការណ៍ ថាចិន បានបញ្ជូនរថពាសដែក និងរថក្រោះជាច្រើនគ្រឿងទៅកាន់តំបន់ក្បែរ ព្រំដែនទីក្រុងហុងកុង៕ សសអក

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 670 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8339 នាក់
សរុបទាំងអស់​ 293703 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!