​​
​សហរដ្ឋអាមេរិក ព្រមានក្រិកមិនឲ្យលូកដៃក្នុងរឿងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់
ដោយ - Tue,20 August 2019 (Time 12:51 PM)

ប្រទេស
(ឌូបៃ)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានព្រមានប្រទេសក្រិក និងបណ្ដាលកំពង់ ផែទាំងអស់នៃតំបន់សមុទ្រ មេឌីទែរ៉ា ណេ កុំទទួលស្វាគមន៍ ឬជួយសម្របសម្រួលដល់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលត្រូវបាន អាជ្ញាធរ Gibraltar ដោះលែងឱ្យសោះ។
កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 ដែលបានប្ដូរឈ្មោះទៅជា Adrian Darya 1 បានចាកចេញពី Gibraltar កាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅដល់កំពង់ផែ Kalamata ប្រទេសក្រិក នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា មន្ត្រីក្រសួងការបរទេស អាមេរិកម្នាក់បាននិយាយថាទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ប្រាប់ក្រិក រួមទាំង កំពង់ផែទាំងអស់នៃតំបន់សមុទ្រមេឌីទែរ៉ាណេ កុំទទួលស្វាគមន៍ ឬជួយសម្រួលដល់កប៉ាល់ដឹក ប្រេងអ៊ីរ៉ង់ឱ្យសោះ ព្រោះកប៉ាល់នេះមានបំណងផ្ដល់ការគាំទ្រដល់ក្រុមភេរវករ។
គួរបញ្ជាក់ថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 ត្រូវបានកងម៉ារីនអង់គ្លេសឃាត់ទុក និងរឹបអូសកាលពី ថ្ងៃទី៤ ខែកក្កដា នៅក្នុងដែនទឹក Gibraltar តបតាមសំណើរបស់សហរដ្ឋអាមេរិកដែលចោទថា កប៉ាល់នេះដឹកជញ្ជូនប្រេងដោយខុសច្បាប់រំលោភលើទណ្ឌកម្មសហភាពអឺរ៉ុប ឆ្ពោះទៅកាន់ ប្រទេសស៊ីរី។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន អាជ្ញាធរ Gibraltar សម្រេចចិត្តដោះលែង កប៉ាល់នេះវិញ បើទោះជាមានការរារាំងពីសហរដ្ឋអាមេរិកក៏ដោយ៕ សសអក

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 671 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8340 នាក់
សរុបទាំងអស់​ 293704 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!