​​
​ចិនព្រមានសហរដ្ឋអាមេរិកឱ្យបញ្ឈប់ផែនការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ជាបន្ទាន់
ដោយ - Tue,20 August 2019 (Time 12:56 PM)

ប្រទេសចិន = យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន China Daily នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ចិនកាលពីថ្ងៃច័ន្ទបានព្រមានឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធដែលបានគ្រោងទុកទៅឱ្យកោះតៃវ៉ាន់ជាបន្ទាន់ ហើយនិងបញ្ឈប់ការទាក់ទងផ្នែកយោធាជាមួយកោះតៃវ៉ាន់ដោយនិយាយថា បើមិនដូច្នេះទេភាគីសហរដ្ឋអាមេរិកនឹងមានបញ្ហារ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានធ្វើអត្ថាធិប្បាយឆ្លើយតបនឹងផែនការលក់យន្តហោះចម្បាំង F-16 របស់អាមេរិកដែលមានតម្លៃ ៨ ពាន់លានដុល្លារអាមេរិកទៅកាន់កោះតៃវ៉ាន់ដោយបញ្ជាក់ជាថ្មីថាសកម្មភាពនេះរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ចិនតែមួយ។

លោក Geng បាននិយាយថាចិនប្រឆាំងដាច់ខាតការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកោះតៃវ៉ាន់ដោយសារវាបានជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននិងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិន។

លោកក៏បានមានប្រសាសន៍ទៀតថា“ ចិននឹងចាត់វិធាន ដើម្បីការពារផលប្រយោជន៍របស់ខ្លួនយោងតាមការវិវត្តណាមួយជាមួយនឹងបញ្ហានេះ” ៕ សសអក

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 689 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8358 នាក់
សរុបទាំងអស់​ 293722 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!