​​
​អាជ្ញាធរ​ប្រេីប្រាស់​សាឡង់៥គ្រឿង​ អូស​អាងហែលទឹកសិប្បនិមិត្ត ដាច់ខ្សែទេីនៅស្ពានកោះប៉ែន ចេញពីកន្លែងកើតហេតុហើយ!
ដោយ - Wed,11 September 2019 (Time 10:31 AM)

ខេត្តកំពង់ចាម​៖ ករណី​អាងហែលទឹកសិប្បនិមិត្ត ដែលបានដាច់ខ្សែរសាត់ទៅទើនៅគល់ស្ពានកោះប៉ែន ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម ត្រូវបាន​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត អ៊ុន ចាន់ដា ចាត់តាំង​ឲ្យ​កម្លាំង​អាជ្ញាធរ​ អូសយកចេញពីកន្លែងកេីតហេតុបាន​សម្រេច​ហើយ​ នៅ​ល្ងាច​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

អាជ្ញាធរ​បាន​ឲ្យដឹងថា​ ការ​ដែល​អូស​អាងហែលទឹកសិប្បនិម្មិត​ដ៏ធំ​ ចេញ​ពី​គល់​ស្ពាន​កោះប៉ែន​នេះទៅបាន​ ដោយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ប្រើប្រាស់​សាឡង់ ចំនួន០៥គ្រឿង ទេីប​ធ្វើការអូសទាញ អាងហែលទឹកសប្បនិមិត្ត​ ចេញពី​កន្លែង​កេីតហេតុ​នោះ បានចម្ងាយ​ប្រមាណ​ជា​២០ម៉ែត្រ និងបានចងផ្អោបទៅនឹងដើមអំពិលទឹកជាបណ្ដោះអាសន្ន​ ដេីម្បី​រងចាំ​ឱកាស​ល្អ​ធ្វើ​ការ​អូស​ទាញ​ចេញ​បន្ត​ ព្រោះ​បច្ចុប្បន្ន​ល្បឿន​ខ្សែ​ទឹក​កំពុង​តែ​ហូរ​ខ្លាំង​។

គួរ​រំលឹក​ផង​ដែរ​ថា​ បន្ទាប់ពីទទួល​បាន​ពត៌មាន​ អាងហែលទឹកសិប្បនិម្មិត​ដ៏ធំ​១កន្លែង​ ដែល​មានទំហំ៦០ម៉ែត្រ ទទឹង២២ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាល​ពី​វេលា​ម៉ោង​៧និង​២០នាទី​ យប់​ថ្ងៃ​ទី​៩​ ខែកញ្ញា​នេះ​ភ្លាម​ៗ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាកម្លាំងអន្តរាគមន៍ ដើម្បី អូសអាងទឹកនោះ ចេញពីតំបន់កើតហេតុនោះ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 666 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8335 នាក់
សរុបទាំងអស់​ 293699 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!