​​
​អភិបាលខេត្តព្រៃវែងបានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅស្រុកពារាំង
ដោយ - Thu,12 September 2019 (Time 06:52 AM)

ខេត្តព្រៃវែង: ឯកឧត្តម ជា សុមេធី បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់នៅភូមិស្វាយ ឃុំព្រៃសាឡិត ស្រុកពារាំង ខេត្តព្រៃវែងដែលមានការចូលរួមពីសំណាក់លោក ហ៊ី ធួក អភិបាលស្រុកពារាំង ក្រុមព្រឹក្សាស្រុកនឹងកងកំលាំងទាំងបីក្នុងស្រុកពារាំង។

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២:៣០នាទីរសៀល ឯកឧត្តម ជា សុមេធី នឹង លោកអភិបាលស្រុកបានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ចំនួនពីឃុំ គឺឃុំព្រៃសាឡិត ឃុំមេសប្រចាន់ ដែលមានចំនួនបីភូមិគឺ ភូមិស្វាយ ភូមិយោត ភូមិព្រៃក្រឡាញ់ ដែលកំពុងតែទទួលរងនូវការខូខាតផ្លូវថ្នល់នឹងស្ពាន ជាពិសេសស្ពានយោតស្ថិតក្នុងឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលទឹកលិចស្ពានទាំងស្រុងតែម្តង ចំណែកឯផ្លូវភូមិស្វាយក៏ត្រូវទឹកលិចស្ទើ ទាំងស្រុងផងដែរដែលផ្លូវនេះមានចំងាយ៣គីឡូម៉ែត្រឆ្ពោះទៅភូមិទន្លេជ្រៃ។

ក្នុងនោះដែរលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានលើកឡើងថាជារៀងរាល់ឆ្នាំក្នុងខែនេះមិនសូវជាឡើងខ្លាំងប៉ុន្មានទេ តែដោយឡែកក្នុងឆ្នាំនេះទឹកឡើងលឿនជាងរាល់ឆ្នាំ បន្ទាប់មកអភិបាលខេត្តនឹងលោកអភិបាលស្រុកក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នឹងមានអនាម័យខ្ពស់ក្នុងការរស់នៅដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុរីឯខាងអជ្ញាធរក៏មិនព្រងើយកន្តើយក៏កំពុងតែសិក្សាទៅលើបញ្ហានេះ៕ដោយ: សូ សុខា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 694 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8363 នាក់
សរុបទាំងអស់​ 293727 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!