​​
​អ្នក​បេីកបរ​និងអ្នក​រួម​ដំណើរ​សុទ្ធ​តែ​ស្រវឹង​! បេីករថយន្ត​ បុកខឿនបន្ត​ហោះបុកទំលុះជញ្ជាំងផ្ទះលក់ទូរសព្ទ័
ដោយ - Thu,12 September 2019 (Time 07:04 AM)

ភ្នំពេញ ៖បុរសម្នាក់រួមដំណើរនិងបុរស ម្នាក់ទៀត បើកបររថយន្ត​ស្ថិត​ក្នុងស្ថាន ភាព​ស្រវឹងបោះពួយយ៉ាងលឿនរ៉េចង្កូតមកខាងឆ្វេងដៃទៅបុកខឿនចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរ៉េចង្កូត មកខាងស្តាំវិញបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋលក់​ទូរស័ព្ទ​ទំលុះ ធ្លុះធ្លាយ​ក្បាលរថយន្ត​ចេញមួយកំណាត់ រងការខូតខាតយ៉ាងដំណំតែសំណាងល្អមិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងនៅវេលាម៉ោង១២ និង៣០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៏ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំនុចមុខផ្សារ ស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតស្រវឹងស្រាជោគ បានបើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ័ទឹកមាសមិនមានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនចែកផ្លូវបណ្ដាលឲ្យខូចខាតបែក៣ដុំហើយរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងស្ដាំដៃវិញដោយតៃកុងបាត់បង់ម្ចាស់ការជ្រុលទៅបុកជញ្ជាំងផ្ទះលក់ទូរសព្ទ័ដៃយីហោ (ខេមមួយអុី) ពេញទំហឹងទំលុះក្បាលរថយន្តមួយកំណាត់មុខចេញមកម្ខាងទៀតនិងដាច់កង់មុខខាងឆ្វេងទៅមុខ លែងរួច។តែសំណាងល្អមិនបង្កឲ្យនណាម្នាក់ រងរបួសឬក៏ស្លាប់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងកាដ្ឋាន រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ដោយSR

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 675 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8344 នាក់
សរុបទាំងអស់​ 293708 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!