​​
​ភ្លៀងលាយខ្យល់កន្ត្រាក់ បានធ្វើអោយ ដើមឈើត្រចៀកដំរី មួយដើមធំ ដួលរលំមកលើផ្លូវ និងបណ្តាលអោយ មនុស្សចំនួន០២ រងបួស
ដោយ - Thu,12 September 2019 (Time 07:45 AM)

ខេត្តសៀមរាប៖ កំណាត់ផ្លូវខាងកើតស្ទឹងពីវត្តពោធ៍លង្កា ដល់វត្តព្រះឥណ្ឌកោសា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានធ្វើការផ្អាក ចរាចរណ៍ឆ្លងកាត់ ជាបណ្តោះអាសន្ន នារាត្រីនេះ ដោយមូលហេតុ កាលពីវេលាម៉ោង១៧ រសៀលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៩នេះ មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ បានធ្វើអោយ ដើមឈើត្រចៀកដំរី មួយដើមធំ ដួលរលំមកលើផ្លូវ និងបណ្តាលអោយ មនុស្សចំនួន០២ រងបួស ម៉ូតូមួយគ្រឿងរងការខូចខាត។
បណ្តាលអោយ របួសធ្ងន់ ១នាក់
ឈ្មោះ ម៉ៅ វណ្ណារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ សិស្ស ទី៩ ទីលំនៅ ភូមិ រហាល សង្កាត់នគរធំ ក្រុងសៀមរាប , របួសជេីងខាងស្តាំ រយៈ កំភួនជេីង និង ខូចខាតម៉ូតូ ១គ្រឿង ហុងដា C១២៥ ពណ៌ ខ្មៅ សេរី២០១០។
ជនរងគ្រោះ ទី២ មិនស្គាល់ឈ្មោះ ភេទស្រី អាយុ ប្រហែល៤០ឆ្នាំ របួសស្រាល កំពុងស្រាវជ្រាវ យេីង ដកហូត ម៉ូតូ១ គ្រឿង ដែលផ្ញេីគេនៅជិតកន្លែងកេីតហេតុ យកទុកប៉ុស្តិ៍ ម៉ាកC១២៥ ពណ៌ខ្មៅ សេរី២០០៤។

បច្ចុប្បន្ន ក្រុមការងារនៃរដ្ឋបាលក្រុង និងខេត្ត ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កំពុងធ្វើការកាត់ នឹងដឹកយកចេញ ដើម្បីសម្រួលដល់ការធ្វើដំណើរជូន បងប្អូនប្រជាពលរដ្ឋ ឡើងវិញ ចំណែកឯជនរងគ្រោះ ត្រូវបានជួយបញ្ជូន យកទៅសង្គ្រោះ នៅមន្ទីពេទ្យរួចរាល់ហើយ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 700 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8369 នាក់
សរុបទាំងអស់​ 293733 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!