​​
​យុវជនខ្មែរឥស្លាម២នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដបាឡែន
ដោយ - Thu,12 September 2019 (Time 08:45 AM)

ខេត្តកណ្ដាល ៖ មនុស្ស២នាក់ទទួល រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ បើករ៉េចង្កូតជ្រុលទៅបុករថយន្ដមួយគ្រឿង បើកច្រាស់ទិសគ្នា កាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានឆ្លងទន្លេបាសាក់ ( មិត្តភាពកម្ពុជា-ចិន) ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ អាហ្វារីត ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទ (ជាអ្នករួមដំណើរ) រីឯជនរងគ្រោះម្នាក់ទៀតរងរបួសស្រាលឈ្មោះ អារ៉ា ហ្វាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ អត់ស្លាកលេខ ។

ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកភាគីខាងរថយន្ដម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2 AL- 4228 បើកបរដោយឈ្មោះ ស៊ីម សុខនី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នា ឆ្លងស្ពានមិត្ដភាពកម្ពុជា-ចិន ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចជិតពាក់កណ្ដាលស្ពាន ស្រាប់តែម៉ូតូជនរងគ្រោះបានរ៉េចង្កូតទៅឆ្វេង (មិនប្រកាន់ស្ដាំ) បានបុកជាមួយរថយន្ដមួយគ្រឿងម៉ាកកាមរីបាឡែន ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូរងរបួសធ្ងន់ស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។ ដោយឡែក មធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ចុះធ្វើការវាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកបើកបរ ម៉ូតូបើកមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ទើបបានជាទៅបុករថយន្ត ចំកង់ខាងមុខ ផ្នែកខាងឆ្វេង បណ្ដាលឲ្យកើតមានគ្រោះថ្នាក់បែបនេះ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 668 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8337 នាក់
សរុបទាំងអស់​ 293701 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!