​​
​៣​យប់​៤​ថ្ងៃ​ហើយ សព​កុមារាដែល​ទឹក​ហូរ​គួច​ទៅ​បា​ត់រក​ពុំទាន់​ឃើញតែ​ឃើញ​ម៉ូតូ
ដោយ - Sat,07 September 2019 (Time 09:54 AM)

ខេត្តព្រះ​វិហារៈ រហូតមកដល់​ថ្ងៃនេះ​(​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩) មាន​រយៈពេល​៣​យប់​៤​ថ្ងៃ​ហើយ​សព​កុមារា​ដែល​ទឹក​ហូរ​គួច​យកទៅ​បាត់​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ រក​ពុំទាន់​ឃើញ​ទេ ​តែ​ចំណែក​ម៉ូតូ​របស់​ឪពុក​ត្រូវបាន​អ្នកភូមិ​និង​សមត្ថកិច្ច​បាន​ជួយ​រកឃើញ​វិញ​ហើយ​។​

​លោក​វរសេនីយ៍ទោ​ឱ សេង អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​រហូតមកដល់​ថ្ងៃនេះ​សព​កុមារា​ដែល​ទឹក​ហូរ​គួច​បាត់​ខណៈ​កំពុងជិះ​ម៉ូតូ​ឆ្លងកាត់​ទំនប់​បង្ហៀ​ជាមួយ​ឪពុកម្តាយ​នោះ រក​ពុំទាន់​ឃើញ​នៅ ឡើយ​ទេ ​ចំណែក​ម៉ូតូ​បាន​រកឃើញ​វិញ​ហើយ ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ត​ស្វែងរក​សព​កុមារា​រងគ្រោះ​ទៀត​។​

​សូមបញ្ជាក់ថា​កាលពី​ព្រលប់​ថ្ងៃទី​៣ ​ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅ​កុមារា​ម្នាក់​ដែលមាន​អាយុ​ទើបតែ​២​ឆ្នាំ​និង​ម៉ូតូ​មួយគ្រឿង​ត្រូវ​ទឹក​គួច​ហូរ​បាត់​ខណៈដែល​ឪពុកម្តាយ​ជិះ​ដឹក​ឆ្លងកាត់​ទំនប់​បង្ហៀ​មួយកន្លែង ដែលមាន​ទឹក​ហូរ​ខ្លាំង ស្ថិតក្នុង​ភូមិ​តេ​ជោ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕ដោយ: ម៉ែន សុគន្ធា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 692 នាក់
ម្សិលមិញ ​ 1215 នាក់
សប្តាហ៍នេះ​ 8361 នាក់
សរុបទាំងអស់​ 293725 នាក់

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប​លឿនទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

បាក់​ដី​ច្រាំង​ទន្លេ​ក្រោយ​ទឹកសម្រក បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​រដ្ឋ និង​ឯកជន

ព្រះចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំហើយ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លា

យុវជន៤ នាក់ រងរបួសធ្ងន់ដូចគ្នា ដោយសារ ជិះម៉ូតូបុក ជាមួយម៉ូតូដូចគ្នា មូលហេតុ បត់ក្នុងស្ថានភាពគ្រោះថ្នាក់

ម្ចាស់ស្រណោះសត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់!